Nội dung chính
ការរួមដំណើរជាមួយអ្នកជាទីស្រឡាញ់ក្នុងដំណើរព្យាបាល គឺជារឿងដ៏មានតម្លៃយ៉ាងខ្លាំង។
ប៉ុន្តែក្នុងអំឡុងពេលមើលថែអ្នកជំងឺ សូមកុំភ្លេចចំណាយពេលយកចិត្តទុកដាក់ចំពោះសុខភាពរបស់ខ្លួនឯងផង។
ប្រព័ន្ធមន្ទីរពេទ្យ SAIGON-ITO បានរៀបចំកម្មវិធីថែទាំសុខភាព សម្រាប់សាច់ញាតិអ្នកជំងឺកម្ពុជា ដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ និងសម្រាប់អ្នកជំងឺកម្ពុជា ដែលមកពិនិត្យព្យាបាលជាលក្ខណៈក្រៅមន្ទីរពេទ្យ ដោយមានអត្ថប្រយោជន៍ជាក់ស្តែងដូចខាងក្រោម៖
១. អត្ថប្រយោជន៍ ០២ សម្រាប់សាច់ញាតិអ្នកជំងឺសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ
– ផ្តល់ជូនប័ណ្ណអំណោយឥតគិតថ្លៃសេវាពិនិត្យជំងឺ
– បញ្ចុះតម្លៃ ១០% សម្រាប់កញ្ចប់ពិនិត្យសុខភាពបុរស/ស្ត្រី
សាច់ញាតិជនជាតិកម្ពុជា ដែលកំពុងមើលថែអ្នកជំងឺសម្រាកព្យាបាលក្នុងមន្ទីរពេទ្យនៅ SAIGON-ITO អាចទទួលប័ណ្ណអំណោយពីផ្នែកថែទាំអតិថិជន និងប្រើប្រាស់ប័ណ្ណនេះ ដើម្បីចុះឈ្មោះពិនិត្យជំងឺតាមកម្មវិធី។
២. អ្នកជំងឺកម្ពុជា ដែលមកពិនិត្យព្យាបាលជាលក្ខណៈក្រៅមន្ទីរពេទ្យ
កម្មវិធីនេះមិនត្រឹមតែសម្រាប់សាច់ញាតិអ្នកជំងឺសម្រាកព្យាបាលក្នុងមន្ទីរពេទ្យប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ជនជាតិកម្ពុជា ដែលមក SAIGON-ITO ដោយផ្ទាល់ ដើម្បីពិនិត្យសុខភាពផងដែរ ដោយទទួលបានការបញ្ចុះតម្លៃ ១០% សម្រាប់កញ្ចប់ពិនិត្យសុខភាពបុរស/ស្ត្រី។
– កញ្ចប់ពិនិត្យសុខភាពសម្រាប់បុរស៖ 3.322.000 VNĐ – បញ្ចុះតម្លៃ ១០% (តម្លៃដើម៖ 3.692.000 VNĐ)
– កញ្ចប់ពិនិត្យសុខភាពសម្រាប់ស្ត្រី៖ 2.959.000 VNĐ – បញ្ចុះតម្លៃ 10% (តម្លៃដើម៖ 3.288.000 VNĐ)
ប្រសិនបើលោកអ្នកកំពុងនៅ SAIGON-ITO ដើម្បីមើលថែអ្នកជាទីស្រឡាញ់ សូមឆ្លៀតពេលពិនិត្យសុខភាពសម្រាប់ខ្លួនឯងផង។


